ព័ត៌មាន
សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ "ស្វ័យភាពធនាគារកណ្តាល ចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ដែលធនាគារជាតិនៃកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ
២៩ ឧសភា ២០២៦

សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ "ស្វ័យភាពធនាគារកណ្តាល ចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ដែលធនាគារជាតិនៃកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងលទ្ធផលប្រកបដោយផ្លែផ្កា។

ធនាគារជាតិនៃកម្ពុជាបានរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះដោយមានការអញ្ជើញចូលរួមពី ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំងសរុបចំនួន ២៦ ក្នុងនោះក៏មានវត្តមានលោកជំទាវ Christine Lagarde ប្រធាន ធនាគារកណ្តាលអឺរ៉ុប (ECB) និងឯកឧត្តម François VILLEROY DE GALHAU ទេសាភិបាល ធនាគារកណ្តាលបារាំង ផងដែរ។

  សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកសេចក្តីប្រកាសព័ត៌មានដែលមានចេញផ្សាយលើគេហទំព័រធនាគារជាតិនៃកម្ពុជា