គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុជាគណៈកម្មាធិការគោលនយោបាយកម្រិតខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុជួបប្រជុំជាប្រចាំត្រីមាស ពោលគឺ ៤ដងក្នុងមួយឆ្នាំ ។ មុនកិច្ចប្រជុំចាប់ផ្តើម ក្រុមលេខាធិការដ្ឋាន រួមមានអ្នកសេដ្ឋកិច្ច និងមន្រ្តីបុគ្គលិកផ្សេងទៀតពីនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានស្ថិតិ នឹងរៀបចំរបាយការណ៍វិភាគលំអិតសម្រាប់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ។ យោងតាមរបាយការណ៍នេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងពិភាក្សា និងវាយតម្លៃទិដ្ឋភាពផ្សេងគ្នានៃសេដ្ឋកិច្ច ដោយផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុគន្លឹះៗ គិតចាប់ពីកិច្ចប្រជុំចុងក្រោយ ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងប្រមូលផ្តុំការវិភាគនេះ គួបផ្សំនឹងការវិនិច្ឆ័យ និងការព្យាករណ៍ពីអ្វីដែលនឹងអាចកើតមានក្នុងសេដ្ឋកិច្ច និងថ្លៃក្នុងអំឡុងពេលខាងមុខ រួចធ្វើការសម្រេចចិត្តលើជម្រើសគោលនយោបាយរូបិយវត្ថុ ដើម្បីធានាស្ថិរភាពថ្លៃរយៈពេលវែង ។


សមាជិកគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ប្រធាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង អនុប្រធាន
ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការ សមាជិក
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស សមាជិកា
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ សមាជិក
លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ សមាជិក
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យនិងជាប្រធាននាយកដ្ឋានត្រួតពិនិត្យដល់ទីកន្លែង សមាជិក
លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស និងជាប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ សមាជិកអចិន្រ្តៃយ៍
លោក ឈឹម ច័ន្ទកុសល ប្រធាននាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា សមាជិក