ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល និងរាប់បាត្រព្រះសង្ឃចំនួន ១២០អង្គ
០៦ មេសា ២០២៦

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល និងរាប់បាត្រព្រះសង្ឃចំនួន ១២០អង្គ អមដោយការសម្តែងរបាំត្រុដិ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្ត្រី-បុគ្គលិកទាំងអស់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមរាក្យៈសាទេវី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា និងសាធារណជនទូទៅទាំងអស់។