ព័ត៌មាន
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា
០៥ មិថុនា ២០២៤
![](../images/news/medium/50011062024112044168125169.jpg)
០៥ មិថុនា ២០២៤
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងការងារពាក់ព័ន្ធផ្សេងទៀត។
គម្រោងនេះស្ថិតក្រោមអនុស្សរណៈយោគយល់ស្តីពី កិច្ចសហការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានគោលបំណងពង្រីកវិសាលភាពនៃការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា សំដៅបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន៕
![](../images/news/medium/50011062024112044168125169.jpg)