ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២២”
១៥ ធ្នូ ២០២២

នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២២” នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ដើម្បីចូលរួមអបអរសាទរនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានាដែលសម្រេចបានក្នុងវិស័យធនាគារនាពេលកន្លងមក ស្របពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាដើមខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។