ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីអបអរសាទរ ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០-២០ មីនា ២០២២)
២០ មីនា ២០២២

នៅថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីអបអរសាទរ ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០-២០ មីនា ២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង  សែន សុខ និងមានសាធារណជនចូលរួមទស្សនាការតាំងពិព័រណ៍ ការលេងល្បែងកំសាន្តស្តីពីប្រាក់រៀល និងកម្មវិធីផ្សេងៗទៀត យ៉ាងច្រើនកុះករ។