Home      News and Events      News
News
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈយោគយល់ ស្តីពី គម្រោងអភិវឌ្ឍន៍ការងារឌីជីថល USAID
2023-05-30

នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈយោគយល់ ស្តីពី គម្រោងអភិវឌ្ឍន៍ការងារឌីជីថល USAID រវាងសមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការឯកទេស ភាពជាអ្នកដឹកនាំ នវានុវត្តន៍ បរិវត្តកម្ម (ELIX) ដែលប្រារព្ធឡើងនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងចូលរួមចំណែកជាមួយគ្រឹះស្ថានឧត្តមសិក្សា ក្នុងការពង្រឹងបន្ថែមចំណេះដឹងផ្នែកឌីជីថល និងគាំទ្រការកសាងជំនាញជាក់ស្តែង បង្កើនការអប់រំ និងឱកាសការងារសម្រាប់យុវជនកម្ពុជា។